寶光建德 天振佛堂

រក្សាសីលគឺរក្សាចិត្ត បដិបត្តិព្រះធម៌ត្រូវខិតខំអោយអស់ពីលទ្ធភាព​ 修道修心辦道盡心

Pages

  • Home
  • TAO
  • VIDEO
  • PICTURE
  • TAO SONG
  • FOOD
  • TV
  • Contants

Thursday, November 11, 2010


Posted by tianzhentemple at 11:40 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Home
Subscribe to: Comments (Atom)

ចំនួនមនុស្សកំពុងអាន People Online

Web tracking
free counters
Free counters

ទាញយក Khmer Unicode ទីនេះ

ទាញយក Khmer Unicode ទីនេះ

ម៉ោងសាកល World Clock

   World Clock

អាកាសធាតុ Weather In Cambodia

Weather Phnom Penh

ម៉ោងក្នុងប្រទេសកម្ពុជា Time In Cambodia

  Phnom Penh Time


All Photo Go To Visit Taiwan

All Photo Go To Visit Taiwan


Followers

About Me

tianzhentemple
View my complete profile

Blog Archive

  • ►  2013 (2)
    • ►  October (1)
    • ►  July (1)
  • ►  2012 (6)
    • ►  September (1)
    • ►  August (2)
    • ►  May (1)
    • ►  February (1)
    • ►  January (1)
  • ►  2011 (12)
    • ►  December (1)
    • ►  November (9)
    • ►  September (2)
  • ▼  2010 (1)
    • ▼  November (1)
      • 

សួនកំណាព្យអប់រំចិត្ត

សួនកំណាព្យអប់រំចិត្ត

កំណើតពីរយ៉ាង​ (បទកាកគតិ)

មនុស្សសត្វក្នុងលោក ដែលបានយោនយោគ
ក្នុងផែនធរណី ក្មេងចាស់ប្រុសស្រី ដេរដាសមូរមី
ដោយកត្តាពីរ ផ្តាំគាប់ជាប់ប្រាណ៕
ទីមួយចូរចាំ ពាក្យព្រះបានផ្តាំ កើតព្រះកម្មចាស់
កម្មយើងសាងច្រើន ហូរហែរស្អេកស្កះ
បាបសាងច្រើនណាស់ ឥតបីគណនា៕
លួចប្លន់ប្រហារ កាមេសុរា កើតកាប់ចាក់គ្នា
ខ្លះមាត់អាក្រក់ ញុះញង់និន្ទា ខ្លះល្បែងពាលា
លក់ខ្ទេចដូចខ្ទឹម៕
ខ្លះលោភលន់ក្រៃ ប៉ងឥតសំចៃ ភ្លេចគិតអាត្មា
ចង់បានខ្លាំងពេក ភ្លេចធម៌មេត្តា រត់បង់អាសារ
ពីក្នុងហរទ័យ៕
ខ្លះទោសៈធ្ងន់ លែងគិតទំរន់ ខឹងជនរាល់គ្នា
ខឹងដោយសារល្ងង់ ដោយអវិជ្ជា គុំគួនចងពៀរ
វេរាឋិតនៅ៕
ខ្លះមោហៈក្រាស់ វង្វេងប្តូរផ្លាស់ លែងដឹងសេចក្តី
អាក្រក់ថាល្អ បន្លាថាស្បៃ យល់មាសសុទ្ធថ្លៃ
ថាជាដុំថ្ម៕
ទីពីរចារចែង ពាក្យព្រះបានថ្លែង សម្តែងជាក់ច្បាស់ គឺបេសកកម្ម ដ៏សែនត្រចះ ចម្លងបុត្រព្រះ ដល់ត្រើយនិព្វាន៕
ជាតិមុនមានសាង រក្សាសម្អាង ថ្លៃថ្លាបវរ សច្ចាចុះមក ទ្រទ្រង់បន្ត
ធម៌ព្រះសាទរ ផ្សព្វផ្សាយសង្គ្រោះ៕

ធម៌ពិតតែមួយ ទ្រទ្រង់លើកស្ទួយ បដិបត្តិខិតខំ
ទោះជួបឧបសគ្គ រារាំងប៉ុនភ្នំ មិនដួលរលំ
ពុះពារទៅមុខ៕
នេះហើយកត្តា ពីរយ៉ាងនេះណា
បានបកស្រាយច្បាស់
ដល់សាធុជន
អោយជ្រះស្រឡះ យល់ហើយរូតរះ

ខំប្រណិប័តន៍៕

និពន្ធដោយៈ ម្ចាស់អសនៈ

ស៊ូ ឆាងហុង

កំណាព្យ អាសូរសត្វ បទកាកគតិ

សម្លេងថ្ងួចថ្ងូរ អឺងកងទ្រហ៊ោ

រន្ទាលពេកក្រៃ កាយញ័រចំប៉្រប់ ​

តក់ស្លត់ស្មារតី វេទនារាល់ថ្ងៃ

ឥតបីស្រាកស្រាន្ត។

វាយដំកាប់ចាក់ ឈាមហូរសស្រាក់​

ពេញផ្ទៃធរណី សត្វតូចសត្វធំ

ទុក្ខដូចគិរី ឈឺចាប់ញុំញី

រង់ចាំថ្ងៃក្ស័យ។

បែកបាក់គ្រួសារ បងប្អូនយាយតា

ដែលធ្លាប់ជួបជុំ ធ្លាប់តែសប្បាយ

រីករាយសុខុម​ ព្រាត់ប្រាស់ស្រែកយំ

ព្រៀងលាសណ្តាន។

ដើម្បីអាហារ មួយចាននេះណា

សម្លាប់រូបខ្ញុំ ឆាស្ងោចៀនអាំង

បំពងរោលផ្ងំ ដឹងទេខ្ងុំយំ

ខ្ញុំឈឺផ្សាណាស់។

សូមមេត្តាផង ញាតិមិត្តប្អូនបង

កុំសម្លាប់ខ្ញុំ​ ខ្ញុំសូមតែម្យ៉ាង

រួមរស់សុខុម បងប្អូនេជួបជុំ

ខ្ញុំអស់ចិត្តហើយ។

អ្នកមានគ្រួសារ ខ្ញុំមានគ្រួសារ

ស្រលាញ់ដូចគ្នា ហេតុអ្វីក៏អ្នក

ដាច់ចិត្តប្រហារ ប្រល័យសង្ខារ

ព្រាត់ប្រាស់និរាស។

អ្នកសម្លាប់ខ្ញុំ ផលកម្មកើនផ្តុំ

សងទៅអ្នកវិញ កើតគ្រោះអន្តរាយ

សព្វទីពាសពេញ នាំទុក្ខទោម្នេញ

អ្នកត្រូវទទួល។

កម្មកាចឃោរឃៅ នាំអ្នកឆ្ពោះទៅ

នរកអវចី នៅមានឧិកាស

ផ្លាស់ប្តូរចំណី គួរគិតលកលៃ

មកឆីបន្លែ។

បន្លែគគោក ហេតុអ្វីមិនយក

មកធ្វើអាហារ ជីវជាតិមានគ្រប់

ឥតខ្វះត្រង់ណា បន្លែបង្ការ

ហូរហៀរមិនខ្វះ។

បន្លែផ្លែឈើ គ្រប់មុខអន្លើ

សុខភាពឥតហ្មង ការពារមេរោគ

អាសន្នភ័យផង ការពាររោគឆ្លង
បំផ្លាញសុខភាព។

ផ្លែឈើថ្មីៗ ជីវជាតិឥតបី

រក្សាសម្រស់ មុខមាត់ស្រស់ថ្លា ​

ញញឹមឥតលោះ សម្ភស្សក៏ស្រស់

គ្មានអ្វីផ្ទឹមបាន។

ដោះលែងជីវិត ស្មោះត្រង់ដោយពិត

គឺដោះពីមាត់ មកពិសារបួស

ក៏អាចធំធាត់ ថ្ងៃក្រោយនិវត្តន៌

ដល់ត្រើយនិព្វាន។

និពន្ធដោយៈ ម្ចាស់អសនៈ

ស៊ូ ឆាងហុង

Ethereal theme. Powered by Blogger.